ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ២៧ស្រី១៤នាក់ស្លាប់២នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន២៨នាក់ស្រី១៤នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៣ខែសីហាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបាន បង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ២៧ស្រី១៤នាក់ស្លាប់២នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន២៨នាក់ស្រី១៤នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៣ខែសីហាឆ្នាំ២០២១។

ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥.៣០២នាក់ស្រី២៩១០នាក់, ជាសះស្បើយ ចំនួន៤៨៤៦នាក់ ស្រី២៦៩៥នាក់, កំពុងសម្រាកព្យាបាល ចំនួន៣២៥នាក់ស្រី១៣៣នាក់ និងស្លាប់ចំនួន១២៤នាក់ស្រី៧៩នាក់។

រដ្ឋបាលខេត្តស្វាយរៀងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាព  អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖