ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពបន្ទាប់ពីរងរបួសរលាកខ្លួន ដោយសារផ្ទុះកំប៉ុងហ្គាស់ពេលកំពុងដាំបាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៤៥នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ មាស ចាន់ធូអាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាំបាយធ្វើម្ហូបសម្រាប់ហូបនៅពេលល្ងាច ពេលដែលកំពុងដាំស្ល ក៏ផ្ទុះកំប៉ុងហ្គាស់ ខ្ទាតត្រូវដបសាំងឆាបឆេះស្រ្តីរងគ្រោះ បណ្តាលឱ្យរងរបួសតែម្តង ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ព្រៃគ្រី ៕
ដោយ៖ ចន្ថា