ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខណ្ឌបឹងកេងកង ចុះចែកអំណោយចំនួន២ទីតាំង ជូនប្រជាពលរដ្ឋរស់នៅមានជីវភាពខ្វះខាត

ចែករំលែក៖

ភ្នំពេញ​៖​ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះចែកអំណោយចំនួន២ទីតាំង​ ជូនប្រជាពលរដ្ឋរស់នៅមានជីវភាពខ្វះខាត។

ជាក់ស្ដែង​ទីតាំង​ដែលថ្នាក់ដឹកនាំខណ្ឌចុះចែកអំណោយនោះ​ មានដូចខាងក្រោម​៖

ទីតាំងទី១​- ស្ថិត​នៅសាលាទួលស្វាយព្រៃ ដែលមានប្រជាពលរដ្ឋចំនួន ៤០គ្រួសារ នៅភូមិ១-១១ ក្នុងសង្កាត់ទួលស្វាយព្រៃទី២
-អំណោយរួមមាន៖
-អង្ករ ២៥គីឡូ ចំនួន ០១ប៉ាវ
-មីម៉ាម៉ា ចំនួន ០១កេសតូច
-ថវិកា ចំនួន ២០,០០០៛

ដោយ​ឡែក​ទីតាំងទី២-​ គឺស្ថិត​នៅវត្តមហាមន្ត្រី ស្ថិតនៅសង្កាត់អូឡាំពិក ក្នុងនោះអំណោយរួមមាន៖​ ប្រគេនអង្ករចំនួន១តោនកន្លះ។

ជាមួយគ្នានេះ​ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក៏សូមអំពាវនាវដល់បងប្អូន​បន្តអនុវត្ត ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត១. ៥ម៉េត្រ) ៣កុំ (កន្លែងបិទជិត មនុស្សច្រើនកុះករ ប៉ះពាល់គ្នា) តាមគោលការណ៌ណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល៕

ដោយ៖ សហការី


ចែករំលែក៖