ភ្នំពេញ ៖ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) អនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
បើយោងតាម គណៈ កម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ។ សូមជម្រាបជូនសាធារណជន ជ្រាបថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ ត. អ.ឆ. ក កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលបាន អនុញ្ញាតជូន គ.អ.ឆ.ក អនុវត្តតម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយត្រូវ+
រៀបចំកែលមួឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្ដោយឆ្នេរសមុទ្រ ដែលមានទទឹង ប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ ខ្សាច់សល្អសម្រាប់ជាឆ្នេរខ្សាច់កម្សាន្តសាធារណះ។
រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២ ៧០០ម៉ែត្រ ដោយការរៀបចំស្រះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ។
ថវិកាសម្រាប់ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណះ សួនច្បារសាធារណៈ និងដាំដើមឈើនៅ លើដីចំណីឆ្នេរសមុទ្រជាការចូលរួមរបស់ម្ចាស់ដីនៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួលបានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ។
តម្រោងនេះ នឹងពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយបន្តពីសួនច្បារ សំដៅលើកកម្ពស់សោភណភាព និងបរិស្ថាន ប្រែក្លាយពីតំបន់ដែលមិនមានការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ពិសិដ្ឋ មានវិសាលភាពធំ ទូលាយ ទាក់ទាញភ្ញៀវទេសចរណ៍ បង្កើតមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ក៍ដូចជាសេដ្ឋកិច្ចជាតិ។
អាស្រ័យហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា