ព័ត៌មានទាន់ហេតុការណ៍៖

លោកអែត សារិទ្ធិ អភិបាលរងក្រុងកំពត អញ្ជើញផ្តល់ផ្ទះចំនួន១ខ្នងផ្តល់ជូនប្រជាពលរដ្ឋបន្ថែមទៀត

ចែករំលែក៖

ខេត្តកំពត៖ នេះជាលេីកទី២ហេីយដែលសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រុងកំពត​បានផ្តល់ផ្ទះចំនួន១ខ្នងផ្តល់ជូនប្រជាពលរដ្ឋខ្វះជម្រក នៅ​ភូមិស្រែ​
សង្កាត់ត្រេីយកោះ​ ក្រុងកំពត​ ខេត្តកំពត។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកអែត សារិទ្ធិ អភិបាលរងតំណាង​ លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត និងជាប្រធាន ស.ស.យ.ក. ក្រុងកំពត លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពត និងមានការអញ្ជើញចូលរួមពីលោក​ ​សាន​ ផល្លា​ អនុប្រធានប្រចាំការ​ ​ស.ស.យ.ក​.ក្រុង​កំពត លោក​ លី​ សាលីម​ តំណាងមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ​ រួមជាមួយ​លោកចៅសង្កាត់រងទី២​ លោកស្រីមេភូមិ​ -អនុភូមិ សមាជិក​ សមាជិកាក្រុមការងារ​ ស.ស.យ.ក​. ក្រុងកំពត​ និងសង្កាត់ត្រេីយកោះ​ បានប្រគល់ផ្ទះមួយខ្នងទំហំ៤ម៉ែត្រx៧​ ម៉ែត្រ ដែលបានសាងសង់អស់ថវិកាចំនួន ២,៣០០ ដុល្លារ ផ្តល់ជូន​លោកស្រី​ មេីុត រ៉ូគីយ៉ាស់ ដែលជួបជីវភាពខ្វះខាត​ទីទាល់ក្រខ្លាំងបំផុត​ ស្ថិតនៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលជាការជួយឧបត្ថម្ភពីមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ តាមរយៈស.ស.យ.ក.ក្រុងកំពត។
ក្នុងពេលជាមួយគ្នានោះដែរ​ លោកអភិបាលរងក្រុងកំពត បាននាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីលោកអភិបាលក្រុង​កំពតដែលបានគិតគូរពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋនៅក្នងមូលដា្ឋនផងដែរ ព្រមទាំងបានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ២០០,០០០រៀល ថវិកាចូលរួមរបស់សង្កាត់ ​និងភូមិ​ចំនួន ៩០,០០០រៀល ថវិកា​ក្រុមការងារ​ស.ស.យ.ក​. ៧០,០០០រៀល​ សរុបទាំងអស់មានចំនួន៣៦០,០០០រៀល​ ដើម្បីជួយសម្រួលដល់ជីវភាពរស់ប្រចាំថ្ងៃក្នុងគ្រួសាររបស់គាត់ផងដែរ។បន្ទាប់ពីប្រគល់ផ្ទះជូនប្រជាពលរដ្ឋរួច​មកលោក​ អែត​ ​សារិទ្ធិ​ អភិបាលរងក្រុង​កំពត រួមជាមួយ​ លោក​ សា​ន​ ផល្លា​ ​អនុប្រធានប្រចាំការ​ ​សសយកក្រុង​កំពត​ បាន​ចុះជួបសំណេះសំណាលសួរសុខ​​ទុក្ខ គ្រូពេទ្យ ព្រមទាំងក្រុមការងារ​ សម្របសម្រួល​ និងបងប្អូនប្រជាពលរដ្ឋ​ ដែលបានអញ្ជេីញចូលរួមចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩​ សម្រាប់ដូសទី២​ នៅសាលាបឋមសិក្សា​ ហ៊ុន សែន​១មករា​ និងបានជូនថវិកាមួយចំនួនដល់បងប្អូនដែលជួយរក្សាសុវត្តិភាព​ និងសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋនៅទីនោះទៀតផង៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖