ព័ត៌មានទាន់ហេតុការណ៍៖

បេសកកម្មយកសំណាកនៅ ផ្សារដេប៉ូត្រូវបានបិទបញ្ចប់ហើយ ! លទ្ធផលរកឃើញវិជ្ជមាន​វីរុសកូវីដ-១៩ចំនួន ៥ករណីដដែល !

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់យ៉ាងលម្អិតថា, បេសកកម្មរបស់ក្រុមគ្រូពេទ្យយកសំណាកនៅ ផ្សារដេប៉ូ ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៤ ​សីហា នេះ! ដោយរកឃើញ វិជ្ជមាន​វីរុសកូវីដ-១៩ ចំនួន ៥​ ករណី រួមមាន៖ អ្នកលក់ជុំវិញផ្សារចំនួន ៣នាក់ (អ្នកលក់ទឹកកក, អ្នកលក់គ្រឿងឡាន​), អ្នកនៅផ្ទះ ១ នាក់ និងសិស្ស ១ នាក់! ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅតំបន់នៅជុំវិញ ផ្សារដេប៉ូ ញឹកញាប់ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅជិតបំផុត! ៕

ដោយ៖ សិលា


ចែករំលែក៖