ភ្នំពេញ៖ ជាងជួសជុល ជើងក្រោមរថយន្ត ធន់តូច គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ផ្ទះ ២៣៦ ផ្លូវ ៣៥ ភូមិតាឡុង២ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺម្ចាស់ទីតាំងខាងលើនេះ។
បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយសមាជិកគ្រួសារ ជាងជួសជុល ជើងក្រោមរថយន្ត ធន់តូច គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ផ្ទះ ២៣៦ ផ្លូវ ៣៥ ភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺម្ចាស់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ប្រសិនបើសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា