ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះថា៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
បេី តាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ដូង ប្រុស ភេទ ប្រុស ឆ្នាំកំណេីត ១៩៧៥ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិ ០៣ សង្កាត់ ០៣ ក្រុង/ខេត្តព្រះសីហនុ ត្រូវ បានកម្លាំងនគរបាលខេត្ត ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២ និង៣០នាទី។
វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាពណ៌សថ្លា សង្ស័យសារធាតុញៀន ៤៦កញ្ចប់ ធំ និង ១៧កញ្ចប់តូច ទូរសព្ទ័ ៣គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង សម្ភារវិចខ្ចប់ មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួន ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖សហការី