ព័ត៌មានទាន់ហេតុការណ៍៖

៨ប្រទេសក្នុងតំបន់អឺរ៉ុបទទួលស្គាល់បណ្ណសុខភាពជាមួយវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន

ចែករំលែក៖

ពីមុនប្រទេសតំបន់អឺរ៉ុប ទទួលស្គាល់តែវ៉ាក់សាំងផលិតក្នុងប្រទេសលោកខាងលិច ដូចជាអាមេរិក អាល្លឺម៉ង់ ឬអង់គ្លេសប៉ុណ្ណោះ ហើយពលរដ្ឋដែលបានចាក់វ៉ាក់សាំងទាំងនោះទើបអនុញ្ញាតឲ្យចូលក្នុងតំបន់អឺរ៉ុប ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឬធ្វើចត្តាឡីស័ករយៈពេលខ្លីឡើយ។
ប៉ុន្តែនៅពេលនេះ អឺរ៉ុបបានទទួលស្គាល់វ៉ាក់សាំងអភិវឌ្ឍដោយប្រទេសឥណ្ឌា Covishield ជាមួយនឹងវ៉ាក់សាំងពីរប្រភេទរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។ ប្រទេសអឺរ៉ុបមួយចំនួនបានទទួលស្គាល់ដោយអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងរបស់ចិនចូលក្នុងតំបន់អឺរ៉ុបផងដែរ។
ក្នុងពេលប្រទេសតំបន់អឺរ៉ុបបើកទ្វារស្វាគមន៍ភ្ញៀវទេសចរបរទេស អ្នកទេសចរចូលក្នុងតំបន់អឺរ៉ុបចាំបាច់ត្រូវតែចាក់វាក់សាំងរួចរាល់ ។ ប្រទេសក្នុងតំបន់អឺរ៉ុបទាំង ២៩ប្រទេសនិងប្រទេសសេដ្ឋកិច្ចអឺរ៉ុប EEA ទទួលស្គាល់វ៉ាក់សាំង ដែលនាយកដ្ឋានឱសថអឺរ៉ុប EMA ទទួលស្គាល់អនុញ្ញាតឲ្យប្រើប្រាស់ក្នុងតំបន់តែប៉ុណ្ណោះ ។ ទាំងនោះមានន័យថា អ្នកទេសចរដែលបានចាក់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer, Moderna, AstraZeneca និងJohnson & Johnson ទើបអនុញ្ញាតឲ្យចូលក្នុងតំបន់អឺរ៉ុប ។
ប៉ុន្តែនៅពេលនេះប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបក៏បានអនុញ្ញាតឲ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងណាដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ឲ្យប្រើប្រាស់ ក៏ទទួលបានការអនុញ្ញាតឲ្យចូលអឺរ៉ុបផងដែរ ក្នុងនោះមានវ៉ាក់សាំង Convishield របស់ឥណ្ឌា ស៊ីណូហ្វាម និងស៊ីណូវ៉ាក់របស់ចិន។
ប្រទេសដែលទទួលស្គាល់វ៉ាក់សាំង ចិន ប្រភេទស៊ីណូហ្វាម មាន៨ប្រទេសគឺ Austria, Cyprus, Greece, Hungary, Iceland, Malta, Spain និង Sweden។

ចំណែកវ៉ាក់សាំងស៊ីណូវ៉ាក់ ទទួលស្គាល់ដោយប្រទេស Austria, Cyprus, Finland, Greece, Iceland, Netherlands, Spain និងSweden៕ដោយ៖ធីរីណា

ប្រភព៖tienphong.vn


ចែករំលែក៖