ភ្នំពេញ ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃសៅរ៍ ០៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី ដល់ម៉ោង១៧ និង០០នាទី បានដឹកនាំក្រុមការងាចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA យកសំណាក ( Rapid Test និង PCR ) លើកទី១ ដល់អាជីវករលក់ដូង នៅតាមបណ្តោយផ្លូវលេខ៦៣ ភូមិ៦ និងភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សរុបចំនួន ១៨នាក់ ។
បេី តាមការបញ្ជាក់ពី លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បន្ទាប់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA យកសំណាក ( Rapid Test និង PCR )រួច ជាលទ្ធផល អវិជ្ជមានទាំង ១៨នាក់។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ សម្រេចបិទខ្ទប់ទីតាំង និងអាជីវកម្មដែលពាក់ព័ន្ធជាបណ្តោះអាសន្ន៕
ដោយ៖សហការី