ខេត្តបាត់ដំបង៖ នៅថ្ងៃ សៅរ៍ ៦ កើត ខែ ស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់ លោក ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម និងជានាយកគម្រោង PMU ADB and WB MOWRAM សកម្មភាពការងារជីកស្ដារឡើងវិញប្រព័ន្ធធារាសាស្រ្ត អាងកំពីងពួយ។កញ្ចប់០១ មានទំនប់០១ខ្សែប្រវែង ០៦ គម និងប្រឡាយ មួយខ្សែ ប្រវែង ១៣៨៧៤ម ប្រឡាយMD ប្រឡាយនាំទឹកពីស្ទឹងអូរដូនពៅមកអាងកំពីងពួយ។
គ្រឿងចក្រ កំពង់ហែកបែននិងកាយដីស្អុយចេញ។
ការងារសំណង់ ជាងកំពង់ចងដែក និងចាក់បេតុង បាត និងជើងទេប្រឡាយបានប្រហែល ២៩៥០ម។
ទំនប់ គ្រឿងចក្រកំពង់កាយ ព្រៃសំអាតនិងហែកបែន ការងារសំណង់ ជាងកំពង់រៀមថ្មធ្នឹមបាតក្រោម និងរៀបថ្មជើងទេទំនប់ បានប្រហែល ៤៨៨០ម ដែលស្ថិតនៅក្នុងឃុំ ឃ្លាំងមាស និងឃុំ តាគ្រាម ស្រុកបវេល និង ស្រុក បាណន់។
កញ្ចប់០២ មានប្រឡាយ MC SC1 SSC1 និង SD1។
ប្រឡាយMC គ្រឿងចក្រកំពង់ហែកបែន និងស្ដារភក់ចេញបានប្រហែល ៤៤៨០ម។
ការងារសំណង់ ជាងកំពង់ ចងដែក ធ្នឹម បាតក្រោមនិង ជើងទេ និងចាក់បេតុងបានប្រហែល៣៤៨០ម។កញ្ចប់០៣ មានប្រឡាយ SCD2 ។ SCD3 SCD4 SCD5និង SCD6។ ប្រឡាយ SCD5 កំពង់វៈពោៈនិងចិតជើងទេបានប្រហែល ៥៩០០មនិងស្ដារភក់ចេញបានប្រហែល ៦០០០ម។
ប្រឡាយ SCD6 កំពង់ស្ដារភក់ចេញវះពោះ និងចិតជើងទេបានប្រហែល១២៧០ម។
ប្រឡាយ SCD2 គ្រឿងចក្រ កំពង់វាយព្រៃសំអាត និងស្ដារភក់ចេញ ហែកបែនដឹកដីចាក់បំពេញកូតបានប្រហែល៣៥៩០ម
ដែលស្ថិតនៅក្នុងឃុំ តាគ្រាម ឃុំ ភ្នំសំពៅ ឃុំអន្លង់រុន ឃុំ ជ្រៃ ឃុំអូរតាគី និងសង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ស្រុក ថ្មគោល និង ស្រុក បាណន់ ខេត្ត បាត់ដំបង ៕
ដោយ៖ សិលា