ព័ត៌មានទាន់ហេតុការណ៍៖

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា អះអាងថាខ្លួនឆ្លងមេរោគកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ៖ ស្ទើរតែមិនជឿ នៅពេលដែលលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានកាយសម្បទានិងសុខភាពមាំមួន និងបានហាត់កីឡាយ៉ាងទៀងទាត់ ទីបំផុត ! លោកបានឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការបង្ហោះលើ page ផ្លូវការរបស់លោកនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា, វាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ដែលកូវីដ-១៩ វាបានឆ្លងមកលើខ្ញុំ ដោយខ្ញុំមិនដែលដើរទៅណាទេ ! ហើយខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃ គឺ2-3 ម៉ោងក្នុងមួយថ្ងៃ អ្វីដែលគួរឲ្យសំណើចនោះគឺគ្រាន់តែខ្ញុំខាន ហាត់ប្រាណតែមួយថ្ងៃសោះ ស្រាប់តែចាប់ផ្តើមឈឺ ហើយឆ្លងមេរោគកូវីដ-១៩តែម្តង។ សុំបងប្អូនខ្មែរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះមេរោគនេះ។
ទោះជាមានការលើកឡើងពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដូចខាងលើនេះក៏ដោយ នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត” មិនទាន់បានទទួលការបកស្រាយពីលោកផ្ទាល់នៅឡើយទេ។

លោកបានផ្តាំផ្ញើរថា, សូមអ្នកពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ និងប្រយោលសូមតាមដានសុខភាពផង ឥឡូវខ្ញុំឆ្លងកូវីដ-១៩ហើយ វាពិតជាមិនគួរឲ្យជឿសោះតែម្តង ខ្ញុំប្រយ័ត្នខ្លាំងណាស់ដែរ នៅតែឆ្លងទាល់តែបាន ហើយមិនដឹងឆ្លងពីអ្នកណាទេ ៕

ដោយ៖ សិលា


ចែករំលែក៖