ខេត្តក្រចេះ ៖ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងក្រចេះ បានថ្លែងយ៉ាងខ្លីថា, (ការងារចុងសប្តាហ៍ នៅសង្កាត់ក្រចេះ និងសង្កាត់អូរឬស្សី ក្រុងក្រចេះ) ។
ជាមួយពាក្យមួយឃ្លាខ្លី ក៏លោកមានបញ្ជាក់ថា, ក្រុមការងារចុះមូលដ្ឋានក្រុងក្រចេះ ជួបពិភាក្សា ពិគ្រោះយោបល់ ជាមួយមន្ត្រីមូលដ្ឋាន ដោះស្រាយការងារចាំបាច់មួយចំនួន សម្រាប់ប្រជាជន ក្នុងមូលដ្ឋានសង្កាត់ទាំងពីរខាងលេី។
កិច្ចការសម្រេចបានរួមមាន ៖
- ស្នេីឱ្យតាមភូមិទាំងអស់ បន្តជំរុញឱ្យប្រជាជនគោលដៅ ទៅទទួលការចាក់វ៉ាក់សាំង អោយបានគ្រប់ដូស គ្រប់ៗគ្នា ដែលមកដល់ពេលនេះ ប្រជាជនគោលដៅក្នុងក្រុងក្រចេះប្រមាណ ជាង ៩០% បានចាក់វ៉ាក់សាំង យ៉ាងតិចដូសទី១ រួចហេីយ
- ស្រង់ទិន្នន័យរួមនូវសំណេីរបស់ ប្រជាពលរដ្ឋ ក្នុងការស្នេីសុំឯកសារអត្រានុកូលដ្ឋាន និងឯកសារចាំបាច់ជាមូលដ្ឋាននានា ដេីម្បីជូនអង្គភាពពាក់ព័ន្ធ ដោះស្រាយផ្តល់ជូនអោយបានឆាប់រហ័ស
- ជួយពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិប្រេីប្រាស់ដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដែលកន្លងមក ក្រុមការងារខេត្តបានធ្វេីការវាស់វែងចប់រួចរាល់តាមនីតិវិធី
- ផ្តល់អាហារូបករណ៍ ៣០០ កន្លែង(១០០%) នៅសាកលវិទ្យាល័យក្រចេះ ជូនដល់យុវជនក្នុងក្រុងក្រចេះ
- ផ្តល់បច្ចេកទេស និង ពូជត្រី និងកង្កែប ដល់ប្រជាជនខ្វះខាតជីវភាព យកទៅចិញ្ចឹមដេីម្បីជួយបង្កេីនសេដ្ឋកិច្ចគ្រួសារ
- ស្រង់ទិន្នន័យ គ្រួសារក្រីក្រ ទាំងអស់ ដែលជួបការលំបាកអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដេីម្បីទទួលអំណោយ ពីក្រុមការងារចុះជួយក្រុង និងកាកបាទក្រហមខេត្ត។
លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងក្រចេះ មានប្រជាប្រិយភាពភាព និងការងារចុះមូលដ្ឋាន ទាំងអាជ្ញាធរ សមត្ថកិច្ច មន្ត្រីរាជការ ប្រជាពលរដ្ឋ មិនឃ្លាតឆ្ងាយមនោសញ្ចេតនាពីលោកឡើយ ខណ:លោកសាងអំពើល្អ ស្រឡាញ់យុត្តិធម៌សង្គម ជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្គាល់ពីសុខទុក្ខលំបាកប្រជាពលរដ្ឋ ដោយពុំគិតពីនិន្នាការនយោបាយ សំខាន់ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ ទទួលបានសុខសន្តិភាព ទទួលបានសេវាសាធារណៈ សន្តិសុខ សុវត្ថិភាព ក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរផ្សេងៗ ៕
ដោយ៖ សុខ ខេមរា