ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ សូមបិទការចេញចូលផ្សារដេប៉ូ មួយរយៈពេលសិន បញ្ចៀសការឆ្លងកូវីដ-១៩ និងវីរុសបំប្លែងថ្មីដែលតា (Delta) !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ សូមយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូន ប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរក្នុងផ្សារដេប៉ូ និងអ្នកធ្វើដំណើរទាំងអស់ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ សូមបិទការចេញចូលផ្សារដេប៉ូ មួយរយៈពេលសិន។
សូមបញ្ជាក់ថា, ម្សិលមុិញ ! នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅទីរួមផ្សារដេប៉ូ រដ្ឋបាលខណ្ឌទួលគោក បានសហការណ៍ជាមួយក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកបងប្អូនអាជីករលក់ដូរក្នុងផ្សារដេប៉ូនិងបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើសំណាក ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក តាមការយកសំណាក Rapid Test សរុបចំនួន ២៣៩នាក់ ស្រី ១៣៨នាក់ ជាលទ្ធផលវិជ្ជមាន ៥នាក់ ស្រី ១នាក់ (មិនមែនជាអាជីករលក់ដូរក្នុងផ្សារដេប៉ូ ទេ) ។
ដោយឡែក នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ ចុះអប់រំផ្សព្វផ្សាយ និងចែកចាយប័ណ្ណព័ត៌មានស្តីអំពីវិធានការសុខាភិបាលនានា នៅតាមតំបន់ប្រមូលផ្តុំ ផ្សារលក់ដូរ និងកន្លែងទីសាធារណៈនានា ដើម្បីបង្កើនការទទួលបានព័ត៌មាន និងសារនានា ផ្តោតលើវិធានការបង្ការជំងឺកូវីដ-១៩ ក្រោមគម្រោងលើកកម្ពស់ការចូលរួម ដល់សហគមន៍ សម្រាប់វិធានការបង្ការ និងការទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ ក្នុងនោះក៏បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនគ្រួសារដែលឆ្លងជំងីកូវីដ-១៩ នៅភូមិ៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ដោយ៖ សិលា


ចែករំលែក៖