ខេត្តព្រៃវែង៖ លោក រ៉ា នូវិបុត្រ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកបាភ្នំ និងក្រុមការងារ នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងស្រុកបាភ្នំ ។
ក្នុងឱកាសនោះដែរ លោក រ៉ា នូវិបុត្រ និងក្រុមការងារ ក៏បាននាំយកសម្ភារៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងក្រុមគ្រួសាររួមមាន៖ អាវ ស.ស.យ.ក. ចំនួន ២០អាវ , អាវ PPE ចំនួន ២០ឈុត , របាំងមុុខការពារ ចំនួន ២០ , ស្រោមដៃពេទ្យ ចំនួន ៥ប្រអប់ , ដបបាញ់អាល់កុល ចំនួន ៤០ដប , ថ្នាំចិន ចំនួន ៥០ប្រអប់ និងថវិកា ចំនួន ១ ៧០០ ០០០(មួយលានប្រាំពីរសែន)រៀល ប្រគល់ជូនយុវជន ស.ស.យ.ក. ស្រុកបាភ្នំ ដែលបាន និងកំពុងស្ម័គ្រចិត្តចូលរួមជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ ។
ជាចុងក្រោយ នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ស សុខា ក៏បានអំពាវនាវសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមដំណាក់កាល និងលទ្ធភាពរបស់រាជរដ្ឋាភិបាល៕
ដោយ៖ សហការី