ចំនួនកុមារអាមេរិកឆ្លងកូវីដ-១៩ ចូលព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងខ្ពស់មិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩មក គឺមានដល់ទៅ១.៩០០នាក់ នៅថ្ងៃទី១៤ខែសីហា ។ អាមេរិកបានបង្កើនសកម្មភាពទប់ស្កាត់វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលតា។
តាមតួលេខពីក្រសួងសុខាភិបាលអាមេរិកបានបញ្ជាក់ថា វីរុសបំប្លែងថ្មីដែលតា បានឆ្លងកើនឡើងខ្ពស់ទៅលើពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ធ្វើឲ្យចំនួនអ្នកឆ្លងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះភាគច្រើនជាកុមារ។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ដល់ទៅ ៧១,១៣៥នាក់ ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ២៥៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ សរុបអ្នកឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៣៧,៤៣៥,៨៣៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៧,៤៣៩នាក់ និងជាសះស្បើយសរុប៣០.១៤លាននាក់។
ចំពោះមុខការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធបាននិងកំពុងបង្កើនតម្រូវការនៃចាក់វ៉ាក់សាំងចំពោះបុគ្គលិករដ្ឋ ក្រុមអ្នកស្ម័គ្រចិត្ត និងមន្ត្រីពាក់ព័ន្ធដទៃទៀត។
គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥៤លានដូស ក្នុងនោះប្រជាជន ១៩៦.៥លាននាក់ (៥៩.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ១៦៧.៣៥លាននាក់ទៀត (៥១%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕
ដោយ៖ ធីរីណា(ប្រភព៖TTXVN-VNA+Reuters)