ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកអូសម៉ូតូហុងដាបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈជិះម៉ូតូកំពុងឈប់ចាំភ្លើងពណ៌ខៀវស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបេីកមកបុកពីក្រោយអូសជាច្រេីនម៉ែត្រ​ កាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចភ្លើងស្តុបទួលពង្រ​ ផ្លូវ៣០ម៉ែត្រ​ ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
ជនរងគ្រោះឈ្មោះលៀង ជុំ​ ភេទប្រុសអាយុ៣៦ឆ្នាំ​ មុខរបរកម្មករសំណង់​ មានស្រុកកំណេីតនៅខេត្តកំពង់ចាម។តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ចាម1C-5303 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបពណ៌ក្រហមជនរងគ្រោះក៏ឈប់ម៉ូតូ ភ្លាមនោះស្រាប់តែមានរថយន្តធុនធំ​ដឹកទំនិញ​របស់ក្រុមហ៊ុន​ L.M.H ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A-3654 បេីកមកពីក្រោយក៏បុកម៉ូតូអូសជាប់ក្រោមរថយន្តបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ​នៅកន្លែងកេីតហេតុ។
ក្រោយកេីតហេតុតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ​។ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់និងទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ​។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖