ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនវីរៈប៊ុនថាំបានប្រកាស ប្រមូលទិញរាល់កសិផលរបស់កសិករកម្ពុជាទាំងអស់ដែលពុំមានទីផ្សារហើយជួយក្នុងការលក់បន្តដោយមិនយកប្រាក់ចំណេញ!

ចែករំលែក៖

ភ្នំពេញ៖ មិនធ្លាប់មាននៅកម្ពុជា ខណ:ក្រុមហ៊ុនវីរៈប៊ុនថាំបានប្រកាស ប្រមូលទិញរាល់កសិផលរបស់កសិករកម្ពុជាទាំងអស់ដែលពុំមានទីផ្សារហើយជួយក្នុងការលក់បន្តដោយមិនយកប្រាក់ចំណេញ! អ្វីដែលកាន់តែពិសេសនោះដឹកជញ្ជូនដល់ផ្ទះទូទាំង២៥រាជធានី-ខេត្ត ដោយឥតគិតថ្លៃ។

គោលបំណងនៃកម្មវិធី
1- ជាកម្មវិធីមនុស្សធម៌ និងសង្គមដោយមិនយកប្រាក់ចំណេញ ដោយសារ VET ជាក្រុមហ៊ុនដឹកជញ្ជួនធំជាងគេពាសពេញផ្ទៃប្រទេស ងាយស្រួលក្នុងការទិញយកផលិតផលគ្រប់តំបន់ ទៅកាន់គ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានយ៉ាងឆាប់រហ័ស
2- ជួយកសិករខ្មែរក្នុងការលក់កសិផលទៅលើទីផ្សារទូទាំងប្រទេស
3- នាំអោយអ្នកលក់ និងអ្នកទិញ បានប្រាស្រ័យទាក់ទងគ្នា ជាមួយការសំរួលក្នុងការដឹកជញ្ជួន
4- ងាយស្រួលក្នុងការទិញផលិផល និងកសិផលផ្សេងៗជាមួយ App: VTENH របស់ក្រុមហ៊ុនវីរះប៊ុនថាំ
5-ជួយសន្សំសំចៃក្នុងការទិញកសិផលរបស់ប្រជាជនក្នុងតំលៃទាប សំរាប់កសិករទូទាំងប្រទេសដែលមានបំណងលក់កសិផលដែលមានក្នុងចំការអ្នកទាក់ទងមកផ្ទាល់តាមរយះផេកក្រុមហ៊ុនវីរះប៊ុនថាំ។
អស់លោកអ្នកអាចកុម៉្មង់ទិញតាង៉ែនតាមកម្មវិធីទូរសព្ទ VTENH បានណា ! ។ អាចទាញយកកម្មវិធីទូរសព្ទ VTENH តាមតំណនេះ https://vtenh.page.link/vet ក្រុមការងារយើងខ្ញុំនឹងធ្វើការដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃទូទាំង ២៥ រាជធានី-ខេត្ត!! ។

នេះគឺជាវីដេអូសម្រាប់របៀបទាញយក ចុះឈ្មោះ និងបញ្ជាទិញនៅលើ VTENH https://bit.ly/2VUS3TQ ៕

ដោយ៖ សិលា


ចែករំលែក៖