ព័ត៌មានទាន់ហេតុការណ៍៖

Barcelona យកឈ្នះក្រុម Real Sociedad នៅក្នុងការប្រកួតដំបូងដោយគ្មាន Messi

ចែករំលែក៖

ក្រុម Barcelona បានចាប់ផ្តើមរជ្ជកាលថ្មីដោយគ្មានខ្សែប្រយុទ្ធ Lionel Messi តាមរយៈការផ្តួលក្រុម Real Sociedad ក្នុងការប្រកួតបើកឆាក La Liga ក្នុងលទ្ធផល៤ទល់២កាលពីរាត្រីថ្ងៃអាទិត្យ ទី១៥ សីហា។

កីឡាករ Gerard Pique បានបើកការរកគ្រាប់បាល់ឲ្យ Barcelona នាំមុខនៅនាទីទី១៩ដោយការតែតបាល់បញ្ចូលទីយ៉ាងល្អពីការទាត់បាល់ហ្វ្រីឃីករបស់ Memphis Depay ។ កីឡាករ Martin Braithwaite បានរកគ្រាប់បាល់បញ្ចូលទីនៅចុងតង់ទី១គឺនៅនាទីទី៤៥+២ និង១គ្រាប់ទៀតនៅតង់ទី២ នៅនាទីទី៥៩ ដើម្បីក្លាយជាកីឡាករដាណឺម៉ាកដំបូងគេដែលរកបានគ្រាប់បាល់នាំមុខ២គ្រាប់នៅ La Liga

ក្រុម Real Sociedad បានស្វែងរកគ្រាប់បាល់តាមវិញ២គ្រាប់ដែលរកបានដោយកីឡាករ Julen Lobete នាទីទី៨២ និងកីឡាករ Mikel Oyarzabal នៅនាទីទី៨៥ ប៉ុន្តែកីឡាករ Sergi Roberto របស់ក្រុម Barcelona បានបន្ថែមគ្រាប់ទី៤នៅម៉ោងបន្ថែមនាទីទី៩០+១។

គ្រាប់បាល់ដំបូងរបស់ Barcelona នៅរដូវកាលនេះត្រូវបានស៊ុតបញ្ចូលទីដោយ Pique បន្ទាប់ពីខ្សែការពាររូបនេះបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់កាលពីដើមសប្តាហ៍។ ដូច្នេះក្លិបអាចចុះបញ្ជីកីឡាករថ្មីចំនួន៣នាក់បានទាន់ពេលវេលាសម្រាប់រដូវកាលថ្មី។

អ្នកគាំទ្រក្រុមបាសេឡូណាចំនួន២២.០០០នាក់បានពាក់អាវរបស់ Messiទៅកាន់កីឡដ្ឋាន Camp Nou ហើយបានស្រែកយំរកគ្រាប់បាល់បញ្ចូលទីរបស់ពួកគេនៅនាទីទី១០បន្ទាប់ពីគាត់បានចូលរួមជាមួយ Paris St-Germain ក្នុងកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំកាលពីដើមសប្តាហ៍នេះ។កីឡាករថ្មី Sergio Aguero ដែលត្រូវបានអវត្តមានអស់រយៈពេល១០សប្តាហ៍ដោយសាររបួសកំភួនជើងត្រូវបានអង្គុយមើលពីក្រៅទីលានក្នុងការប្រកួតកាលពីយប់មិញផងដែរ

ការប្រកួតក្រុមផ្សេងទៀតនៅ La Liga គឺក្រុមការពារតំណែងជើងឯក Atletico Madrid បានចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Celta Vigo ខណៈដែលគូប្រជែងរបស់ពួកគេគឺក្រុម Real Madrid បានយកឈ្នះក្រុម Alaves-១ ក្នុងការប្រកួតបើកឆាកកាលពីថ្ងៃសៅរ៍ផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖