ភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេសបានថ្លែងនៅក្នុងយុទ្ធនាការជាតិ ក្រោមប្រធាន៤ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា , ទោះបីកម្ពុជា មានសញ្ញានៃការថយចុះនូវការចម្លង និងការស្លាប់នៅតាមខេត្តខ្លះក្តី ហានិភ័យនៃការកើនឡើងនៃករណីជំងឺកូវីដ-១៩ ដោយសារតែវីរុសកូវីដ-១៩ ប្រភេទ ដែលតា គឺមានខ្ពស់ណាស់។
សូមជម្រាបថា ចាប់ពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រឡប់មក ពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ (ស្ត្រី២៤៣នាក់) នឹងបានប៉ះពាល់ដល់បណ្តា ២២ រាជធានី-ខេត្ត រួចទៅហើយ លើកលែងតែខេត្តចំនួន ៣ ប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ដែលមិនទាន់មានរបាយការណ៍ពីករណី ដែលតានេះនៅឡើយ។
ក្រសួងសុខាភិបាលព្រមានថា ប្រសិនបើមានការធ្វេសប្រហែស វីរុស ដែលតា (Delta) និងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត ដែលទាមទារឲ្យមានវិធានការរួមផ្សំគ្នាជាច្រើន និងទាមទារឲ្យមានរួមគ្នា ដើម្បីទប់ស្កាត់ការចម្លងនេះបាន។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មាន ៨៣,៩៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២៨,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ដោយឡែក, រហូតដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៩៣នាក់ (ឆ្លងសហគមន៌: ៣៥៧ និងនាំចូល: ២៣៦) និងមានជាសះស្បេីយ ៨០៦នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៨៦០៤១នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨១២០២នាក់ និង ស្លាប់ថ្មី ២១នាក់ សរុបស្លាប់១៧០៤នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 1953523 ស្មេីនឹង 116281 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕
ដោយ៖ សុខ ខេមរា