ព័ត៌មានទាន់ហេតុការណ៍៖

ព្រីម លីហ្សា ស្នើឲ្យជួយគាំទ្រវិស័យបង្ហាញម៉ូដគឺមិនមែនសំដៅលើភាពសិចស៊ីទេ

ចែករំលែក៖

     ភ្នំពេញ៖ តារាបង្ហាញម៉ូដ និងជាតារាសម្តែង កញ្ញា ព្រីម លីហ្សា នៅតែធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រនាងជាច្រើនបានស្គាល់នាងតាមរយៈការនិយមបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួន
ប្លែកៗ ។ ក្នុងជំនួបថ្មីៗនេះ តារាស្រីរូបនេះបានស្នើទៅកាន់ទស្សនិកជនឲ្យជួយគាំទ្រវិស័យបង្ហាញម៉ូដ និងរចនាម៉ូដព្រោះតែវាបានជួយលើមុខមាត់វិស័យម៉ូដនៅកម្ពុជានិងមិនមែនសំដៅទៅលើរូបភាពសិចស៊ីនោះឡើយ។
តារាស្រីរូបនេះបានបញ្ជាក់ថា នាងពិតជាចង់ឲ្យវិស័យម៉ូដ ឬFashion នៅកម្ពុជារីកចម្រើនកាន់តែខ្លាំង ព្រោះវាពិតជាបានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកមុខមាត់សង្គមថែមទៀតផង។ នាងថា ការងារជាតារាសម្ដែងទស្សនិកជនប្រហែលជាអាចដឹងច្បាស់ហើយ តែការងារជាតារាបង្ហាញម៉ូដ ឬ Fashionista អាចនឹងមានបងប្អូនមួយចំនួនធំបានដឹងហើយតែនៅឡើយតែទស្សនិកជនចំនួនតិចតួចប៉ុណ្ណោះដែលគាត់មិនទាន់ដឹងច្បាស់ថាការងាររបស់នាងមួយនេះវាមានសារៈសំខាន់បំផុតនៅពេលបច្ចុប្បន្ន។ នាងថា វិស័យម៉ូដនៅក្នុងប្រទេសរបស់យើងដែលយើងអាចហៅថាជាវិស័យ Fashionនោះ បច្ចុប្បន្នគឺមិនសូវមានភាពរីកចម្រើននោះទេ ហើយតួនាទីរបស់តារាបង្ហាញម៉ូដ គឺជួយលើកស្ទួយវិស័យម៉ូដដែលយើងអាចហៅបានថាជា Fashion ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយចំណុចសំខាន់របស់តារាបង្ហាញម៉ូដ គឺតែងតែចែករំលែកព្យាយាមធ្វើយ៉ាងណាឱ្យបងប្អូនយល់អំពីវិស័យម៉ូដ ហើយម្យ៉ាងវិញទៀតរូបភាពរបស់នាងអាចបញ្ជាក់បានថានាងជាអ្នកដែលស្រលាញ់វិស័យម៉ូដខ្លាំងណាស់ហើយចង់ឲ្យវិស័យមួយនេះមានភាពរីកចម្រើនខ្លាំងពិតមែន ។ នាងថាទស្សនិកជនដែលមិនទាន់បានឃើញពីរូបភាពរបស់នាងអាចចំណាយពេលវេលាបន្តិចចូលមើលរូបភាពរបស់នាងម្ដងទៀតសុទ្ធសឹងតែជារូបភាពដែលបង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មីនៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនឲ្យតែនាងបង្ហាញពីឈុតសម្លៀកបំពាក់មានភាពសិចស៊ីគឺនាងចង់ផ្ដោតទៅលើ
ភាពស៊ិចស៊ីតែមួយមុខនោះទេ គឺនាងចង់ផ្ដោតទៅលើការរៀបចំសម្លៀកបំពាក់បែបប្លែកភ្នែក ហើយអ្វីដែលសំខាន់វាតែងតែមានភាពស៊ិចស៊ីនៅក្នុងនោះដែរ។ ចំណុចនេះហើយដែលនាងចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ច្បាស់អំពីការងាររបស់នាង ហើយបើសិនជានាងគ្រាន់តែយកលេសថាចង់លើកស្ទួយវិស័យម៉ូដដើម្បីបង្ហាញតែភាពសិចស៊ីមែននោះ មិនមែននាងមានម៉ូដសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែរតែងតែចែករំលែកឱ្យទស្សនិកជនទាំងអស់គ្នាបានឃើញនោះទេ។ សូមចូលរួមលើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសរបស់យើងដោយការជួយគាំទ្ររាល់អ្វីដែលនាងបានបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាផង ពីព្រោះរាល់រូបភាពរបស់នាងគឺនាងតែងតែមានអត្ថបទបញ្ជាក់អត្ថន័យនៅក្នុងរូបភាពនោះជានិច្ច សូមកុំមើលតែចំណុចដែលបង្ហាញពីភាពសិចស៊ីតែមួយមុខនោះ សូមបងប្អូនចូលមើលរូបភាពរបស់នាងទាំងអស់តែម្ដង។ នាងថាទម្រាំតែបានមួយឈុតមួយឈុតហើយអ្វីដែលសំខាន់ស្ទើរតែពេលខ្លះមិនបានគេង និងពេលខ្លះទៀតអាចឆ្លងដល់២ទៅ៣ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បានមួយឈុតមួយឈុត ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែលផុសចេញពីគំនិតក្នុងការគិតនិងការរៀបចំរបស់នាង ហើយក៏ចង់ឱ្យបងៗជាអ្នកសារព័ត៌មានទាំងអស់បានដឹងច្បាស់ពីការងាររបស់នាងជាតារាសម្ដែង ហើយមួយទៀតក៏ជាតារាបង្ហាញម៉ូដ ដែលតែងតែចង់លើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសខ្មែររបស់យើងឲ្យកាន់តែមានភាពរីកចម្រើន ហើយនាងរំពឹងថាទស្សនិកជននឹងគាំទ្រវិស័យមួយនេះ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖