ខេត្តកំពត៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពត បានអោយដឹងថា, នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្ត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមដឹកនាំ មន្ត្រី នៃមន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ក្នុងខេត្ត ចូលរួមកម្មវិធីសន្និសិទ្ធសារព័ត៌មានដើម្បីបើកយុទ្ធនាការជាតិ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” តាមប្រព័ន្ធអនឡាញ (ZOOM )។ សន្និសីទសារព័ត៌មាននេះរៀបចំឡើង ដោយអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនង សាធារណៈ នៃគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ចូលរួម ក្នុងគោលបំណងជំរុញដល់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ៕
ដោយ៖ សិលា