ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌសែនសុខ បញ្ជាក់អំពីទីតាំងចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ( Astra zeneca ) ដូសជំរុញ ឬដូសទី៣ ជូនមន្ត្រីរាជាការ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានធ្វើការណែនាំនិងបញ្ជាក់អំពីទីតាំងចាក់វ៉ាក់សាំងដល់មន្ត្រីរបស់ខ្លួនក្នុងមូលដ្ឋាន ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា, ចំពោះសេចក្ដីជូនដំណឹង សម្រាប់មន្ត្រីរាជការ :

សូមបងប្អូនមេត្តាជ្រាប: សម្រាប់ក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទីតាំងចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ( Astra zeneca ) ដូសជំរុញ ឬដូសទី៣ ជូនមន្ត្រីរាជាការ ដែលបានចាក់វ៉ាក់សាំង Sinovac និង Sinofam កន្លងមក ចំនួន ០២មណ្ឌល គឺ :

១-មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ចាក់ជូនដូចខាងក្រោម :

    -ថ្ងៃទី ១៨-១៩ សីហា ២០២១ ចាក់ជូនមន្រ្តីរាជការសាលាខណ្ឌសែនសុខ សាលាសង្កាត់ទាំង០៦ និងភូមិ និងគណ:កម្មការផ្សារទឹកថ្លា

     -ថ្ងៃទី ២០ សីហា ២០២១ ចាក់ជូនមន្ត្រីតាមមន្ទីរដូចជា មន្ទីរពាណិជ្ជកម្ម មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរធនធានទឹក និងឩតុនិយម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

 ២-មណ្ឌលសុខភាពឃ្មួញ

    -ថ្ងៃទី ១៨-២១ សីហា ២០២១ ចាក់ជូនមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន រួមមាន គ្លីនិក មន្ទីរព្យាបាល ពហុព្យាបាល និងមន្ទីរពេទ្យឯកជន ដែលមានមូលដ្ឋានក្នុងខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំពូល និងខណ្ឌទួលគោក ។ 

 សូមបញ្ជាក់ថា : តាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ សីហា ២០២១ ថា : សម្រាប់អ្នកចាក់ដូសទី១ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ (រាប់ចុះក្រោម) អាចអញ្ជើញមកចាក់ទីតាំងខាងលើ តាមទីកន្លែង និងពេលវេលាកំណត់កុំបីអាក់ខាន ៕

ដោយ ៖ សិលា


ចែករំលែក៖