ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជា ៖ ពហុកីឡាដ្ឋានដែលជាជំនួយរបស់ភាគីចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

ចែករំលែក៖

     ភ្នំពេញ៖ សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ទូតចិនប្រចាំកម្ពុជាបានបានបញ្ជាក់យ៉ាងដូច្នេះថា, នាថ្ងៃទី១៦ ខែសីហា ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។ នេះបានបង្ហាញពីអត្ថន័យសំខាន់នៃ“នាវាមិត្តភាព”រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។

 ស្ថានទូតចិនប្រចាំកម្ពុជាបានបន្តថា, គម្រោងខាងលើនេះមានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ។ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋានខាងលើនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនិងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”រវាងចិននិងកម្ពុជា៕

 

中国援柬国家体育场成功通过验收

 

8月16日,中国政府援柬国家体育场项目成功通过验收,标志着中柬“友谊之船”、两国民心相通新地标落成。

 

项目占地面积约16.22公顷,总建筑面积8.24万平方米,是一座可容纳6万名观众的特大型体育场,可举办洲际运动会和大型国际足球赛事,还可举办国家典礼仪式等大型活动,将作为2023年东南亚运动会的主体育场。这是中国政府迄今对外援建规模最大、等级最高的体育场,是中柬共建“一带一路”框架下合作的硕果。៕

ដោយ ៖ សិលា


ចែករំលែក៖