ភ្នំពេញ៖ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកអីវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដោយចោទថា, លួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល ដែលសមត្ថកិច្ចថា នេះអំពើល្មើសច្បាប់ !
ករណីនេះលោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក លី សុផា បានឲ្យដឹងទៀតថា, រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ:ប៊ុនថាំ ប្រភេទដឹកអីវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣-F .៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគិរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនីតិវិធី។
ពាក់ព័ន្ធករណី លោក លី សុផា នាយរដ្ឋបាលព្រៃឈើបន្ទាយស្រី ចាប់ហើយទារលុយ ៣មុឺនដុល្លារ ខាងក្រុមហ៊ុនវីរ:ប៊ុនថាំ បានដាក់ជាសំណួរទៅមន្ត្រីជំនាញយ៉ាងធ្ងន់ៗថា, ខាងក្រុមហ៊ុនសុំសួរទៅលោក លី សុផា ថា:
1/- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ? ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា? មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ ឬជាការរៀបចំទុកជាមុន? របស់ខុសច្បាប់ហេតុអី នៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?
2-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក្កយបត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងព័ត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រឹត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?
3-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?
4-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?
5-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។
សង្ឃឹមថាក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌។
បើតាមការលើកឡើងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ គឺបង្ហាញអំពីភាពស្អាតស្អំរបស់ខ្លួន រាល់ការទទួលបញ្ញើរ ត្រូវបានចេញវិក្កយបត្រ តម្លៃ នឹងមានលេខទូរស័ព្ទអ្នកផ្ញើនិងអ្នកទទួល ដូច្នេះសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ងាយស្រួលណាស់ ក្នុងការស្វែងរកជនពាក់ព័ន្ធក្នុងបទល្មើសខាងលើ មិនត្រូវសំដៅលើក្រុមហ៊ុនវីរៈប៊ុនថាំ ជាអ្នកទទួលខុសត្រូវក្នុងរឿងនេះឡើយ។
ផ្ទុយទៅវិញ, បើខាងមន្ត្រីនគរបាលយុត្តិធម៌ មានលេខទូរស័ព្ទអ្នកផ្ញើនិងអ្នកទទួល អាចស្រាវជ្រាវរកឃើញ ឬអាចស្នើសុំការឆែកលេខទូរស័ព្ទដើម្បីរកអត្តសញ្ញាណពិតប្រាកដ ប្រសិនបើជនបានប្រព្រឹត្តគេចវេសពីការពិត៕
ដោយ៖ សិលា