ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងកូវីដ-១៩តែម្នាក់គត់ នូវែលហ្សេឡង់បិទប្រទេសទាំងមូល

ចែករំលែក៖

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានប្រកាសបិទប្រទេសទាំងមូលក្រោយការរកឃើញវិជ្ជមានកូវីដ-១៩ម្នាក់ នៅទីក្រុង Auckland ដែលជាករណីដំបូង ក្រោយរយៈពេល៦ខែមិនមានករណីឆ្លងថ្មី។ ការបិទប្រទេសធ្វើឡើងក្នុងរយៈពេល៧ថ្ងៃ នៅរដ្ឋធានី និង៣ថ្ងៃនៅតាមបណ្តាខេត្ត។
នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardernបានបញ្ជាក់ទៀតថា យើងចាំបាច់ត្រូវតែធ្វើសកម្មភាពឲ្យទាន់ពេលវេលាទើបអាចទប់ស្កាត់ការឆ្លងថ្មីបានល្អ បើទោះបីទើបតែមានមួួយករណីក្តី។
លោកស្រី Jacinda Ardernបញ្ជាក់ថា «វីរុសបំប្លែងថ្មីដែលតា គឺជាកត្តាអាចផ្លាស់ប្តូរ ទម្រង់នៅក្នុងប្រទេសនេះ ដូច្នេះយើងត្រូវធ្វើសកម្មភាពយ៉ាងចាស់ដៃតាំងពីពេលដំបូងទើបអាចទប់ស្កាត់ការឆ្លងបានល្អបំផុត។ យើងមានឱកាសតែមួយគត់»។
ករណីវិជ្ជមានកូវីដ-១៩ ថ្មី រកឃើញនៅលើបុរសវ័យ៥៨ឆ្នាំម្នាក់ក្នុងថ្ងៃទី១៤ខែសីហា នៅទីក្រុង Auckland ជាទីក្រុងធំបំផុតនៅ ប្រទេសនូវែលហ្សេឡង់ ។ ដូច្នេះក្នុងរយៈពេល អាចឆ្លងទៅកាន់អ្នកដទៃចាប់ពីថ្ងៃទី ១២ខែសីហា ។ ដូច្នេះនូវែលហ្សេឡង់ចាំបាច់ត្រូវតែបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងឲ្យបានប្រសើរបំផុត៕

ដោយ៖ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖