ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌមានជ័យ បន្តអនុវត្តន៍គោលដៅបំរាមគោចរនៅផ្លូវជាតិលេខ២ មុខសាលាសង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមសេចក្តីសំរេច លេខ ២៤៩/២១ សសរ  របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជន និងបំរាមគោចរ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយះពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ជាក់ស្ដែង​គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅយប់ថ្ងៃអង្គារ៨កើត ខែស្រាពណ៍ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា វេលាម៉ោង ២២​ និង០០នាទី រហូត​មកដល់ម៉ោង ២៤​ និង០០នាទីយប់ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (Covid 19) នៅគោលដៅផ្លូវជាតិលេខ ២ សង្កាត់ចាក់ឣង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ដឹកនាំដោយ៖​លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ,លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ,លោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការខណ្ឌមានជ័យ ,លោកវរសេនីយ៍ឯក ហែម ឬទ្ធី មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថខណ្ឌមានជ័យ។​ ចំណែក​កម្លាំងសរុបរួមចំនួន ៦៥ នាក់​ ក្នុងនោះ​៖​ កម្លាំងសាលាខណ្ឌមានជ័យ ១០នាក់,​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៤០ នាក់ស្រី ០៦នាក់ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ១៥នាក់។

គួរជម្រាបថា ក្នុងការអនុវត្តន៍បម្រាមគោចររបស់គណះបញ្ជាការឯកភាពខណ្ឌមានជ័យ ឃើញមានរថយន្តឆ្លងកាត់ម៉ូតូ ០៨ គ្រឿង  និងរថយន្ត ០១ គ្រឿង មនុស្ស ៩នាក់សុទ្ធតែមនុស្សប្រុស ក្នុងនោះ៖

– យានយន្តល្មើស 

– រថយន្ត ០១ គ្រឿង 

– ម៉ូតូ គ្មាន

– បានធ្វើការផាកពិន័យ ម៉ូតូគ្មាន និងរថយន្ត ០១គ្រឿង (១លានរៀល) ។

– សរុបថវិកាផាកពិន័យ ១លាន រៀល 

– ឃាត់រថយន្តមករក្សាទុក ម៉ូតូ គ្មាន ។

ដោយ​ឡែក​អាជ្ញាធរ​ បានអនុញ្ញាតឱ្យធ្វើដំណើរចំពោះអ្នកមានឯកសារបេសកកម្មការងារ, បុគ្គលិកពេទ្យ, គ្រូពេទ្យ, កងកម្លាំង និងអ្នកមាន បញ្ហាសុខភាព(មានអ្នកជំងឺ) ។ ជាលទ្ធផលអនុវត្តន៍បម្រាមគោចរ៖

 – មិនមានបញ្ហាប្រឈម ។

  ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច

  ស្ថានភាពតាមដងផ្លូវតូចធំ ទូលាយស្ងប់ស្ងាត់ មិនមានបញ្ហា៕

ដោយ៖សហការី


ចែករំលែក៖