ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលជលផល ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទធ្វើនេសាទអូសគ្រំក្រទ្បាហូល ឆ្នាំ២០២១ ក្នុងដែននេសាទសមុទ្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលជលផល សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ការធ្វើអាជីវកម្មនេសាទគ្រំក្រឡា ហូល នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ជារៀងរាល់ឆ្នាំ ដោយសារជារដូវពងកូនរបស់គ្រំក្រឡាហូល។ សេចក្តីជូនដំណឹងនេះសូម សាធារណជនមេត្តាជ្រាបនិងចូលរួមអនុវត្ត តាមសេចក្តី ជូនដំណឹងនេះ ដើម្បីថែរក្សាធនធានជលផលធម្មជាតិសមុទ្រ សម្រាប់គង់វង្សដល់កូនចៅជំនាន់ក្រោយ។

នេះបើយោងតាមអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាន សេចក្តីជូនដំណឹងស្តីពី ការបិទធ្វើនេសាទអូសគ្រំក្រឡាហូល ឆ្នាំ២០២១ ក្នុងដែននេសាទសមុទ្រកម្ពុជា របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ៕


ដោយ៖ សុខ ខេមរា


ចែករំលែក៖