ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរកឃេីញវិជ្ជមាន​កូវីដ-១៩​ ចំនួន១២៦ករណី លើអាជីវករ ផ្សារ​ទឹកថ្លា​​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពី: អង្គភាពមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃពុធ​ ១០កេីត​ ខែស្រាពណ៍​​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពស​២៥៦៥​ ត្រូវនឹងថ្ងៃទី១៨ ខែសីហា​​ ឆ្នាំ​២០២១ អាជ្ញាធរ​ក្រុងសិរីសោភ័ណ​ បានយកសំណាកអ្នកពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានកូវីដ-១៩​ នៅក្នុងផ្សារ​ ទឹកថ្លា​​​ លេីអាជីវករលក់ដូក្នុងផ្សារ​ អ្នកពាក់ព័ន្ធសរុប៥០៥នាក់​ ក្នុងនោះវិជ្ជមានកូវីដ-១៩​ ចំនួន១២៦នាក់។ 

សូមបងប្អូនបន្តចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ​ “​ ៣ការពារ​ ៣កុំ​ “​ ​ឲ្យបានខ្ជាប់ខ្ជួន​។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៧ ខែសីហា​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៥៩៣នាក់ទៀត ជាសះស្បើយ ៧៤៨នាក់ និងស្លាប់​ ១២នាក់៖

– ករណីឆ្លងសហគមន៍ ៤០៤នាក់

– អ្នកដំណើរពីបរទេស ១៨៩នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= 87,190 នាក់

– អ្នកជាសះស្បើយ= 82,666 នាក់

– អ្នកស្លាប់= 1,730 នាក់។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជ័យសេចក្តីជូនដំណឹងថា, តាមរយៈការធ្វើតេស្តរហ័ស រូបឃើញទៅលើពលករប្រុសស្រី ចំនួន៦៨៩ នាក់ មានវិជ្ជមានកូវីដ-១៩។ 

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៥,២៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖