ព័ត៌មានទាន់ហេតុការណ៍៖

អាហារដ្ឋានលក់បាយ ដែលមានទីតាំងនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ មានអ្នកជំងឺបានចូលទៅទីតាំងខាងលើ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១ !

ចែករំលែក៖

ភ្នំពេញ៖ អាហារដ្ឋានលក់បាយ ដែលមានទីតាំងនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ មានអ្នកជំងឺបានចូលទៅទីតាំងខាងលើ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១ ! បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅ អាហារដ្ឋានលក់បាយ ដែលមានទីតាំងនៅផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មូលហេតុ៖ មានអ្នកជំងឺបានចូលទៅទីតាំងខាងលើ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១ ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!    

ដោយ ៖ សិលា


ចែករំលែក៖