ព័ត៌មានទាន់ហេតុការណ៍៖

ជនបន្សាបគ្រឿងញៀនដែលវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមណ្ឌលកម្រិតស្រាល តាឡាក់ប៉ោយប៉ែត​ ទទួល​អំណោយ​ពីលោកអភិបាលខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ជាមួយក្រុមការងារអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរក្រុង កងកម្លាំងចម្រុះ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយឧបត្ថម្ភ របស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី​ឧកញ៉ា ម៉ៅ ម៉ាល័យ ដល់ជនបន្សាបគ្រឿងញៀនដែលមានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកម្រិតស្រាល តាឡាក់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន ២០០នាក់។

ជាក់ស្ដែង​ជនបន្សាបគ្រឿងញៀនដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកម្រិតស្រាល តាឡាក់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតចំនួន ២០០នាក់​ ក្នុង១នាក់ៗទទួលបាន៖​ មីម៉ាម៉ា ១កេស,​ក្រម៉ា ១,​ ទឹកក្រូច ៦កំប៉ុង​ ,ទឹកដោះគោឆៅ ២កំប៉ុង​ ,ថ្នាំដូសធ្មេញ ២ដុំ,​ ច្រាសដូសធ្មេញ ២​,​ សាប៊ូ ២ដុំ​ ,ទឹកបរិសុទ្ធ ២យួរ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋ
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ ដែលបានចូលរួមឧបត្ថម្ភអំណោយថសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បច្ចុប្បន្នក្នុងខេត្ត។ជាចុងក្រោយ​ រដ្ឋបាលខេត្ត​ សូមគោរពជូនពរ លោកឧបនាយករដ្ឋមន្ត្រី និង លោកស្រី​ ព្រមទាំងគ្រួសារ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សហការី


ចែករំលែក៖