ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារក្រមួន ក្រោយសាលា អង្គអេង គឺត្រូវបិទផ្នែកទាំងមូលផ្សារក្រមួនអង្គអេងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគរយៈពេល ៤៨ម៉ោង។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, បានបន្តថា, ទីតាំងខាងលើកំពុងរង់ចាំមើលលទ្ធផលនៃកាវិភាគមេរោគ និងមានចំណាត់ការបន្ត។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមបងប្អូនដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ បង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាព ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល ៕
ដោយ៖ សិលា