ខេត្តក្រចេះ ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលជាមាតា បិតា ឬអាណាព្យាបាល ជ្រាបថា យុទ្ធនាការការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារ និងយុវវ័យអាយុ ចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨: ០០នាទី ដល់ម៉ោង ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧០០នាទី តាមទីកន្លែងកំណត់ដូចតារាងខាងក្រោម៖អាស្រ័យហេតុនេះ សូម មាតាបិតា អាណាព្យាបាល កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ សូមមេត្តាដឹកនាំកូនចៅ ចៅទួត ក្មួយៗជាកុមារ និងយុវវ័យមានអាយុតាមការកំណត់ខាងលើ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត ដែលត្រូវយកមកជា នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ដោយអនុវត្តឱ្យបានត្រឹមត្រូវ នឹងម៉ឺងម៉ាត់តាមការណែ របស់ក្រសួងសុខាភិបាល ពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងការរក្សា សណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ៕
ដោយ៖សិលា