ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៤នាក់ ករណីជាសះស្បើយចំនួន១១៨នាក់ និងករណីស្លាប់ចំនួន២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំង អស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩៤នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៩២នាក់ ជាពលករមកពីប្រទេសថៃ ០២នាក់ ករណីព្យាបាល ជាសះស្បើយចំនួន ១១៨នាក់ និងករណីស្លាប់ ០២នាក់ ដែលមានរាយនាមដូចខាងក្រោម ,

អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករមកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគ ទទួលបានលទ្ធផលនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៥.០១០នាក់ បានព្យាបាលជាសះស្បើយ ៣៨៤៨នាក់ ករណីស្លាប់ ៦៣នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ១០៩៩នាក់ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ៖ សិលា


ចែករំលែក៖