ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ក្រោយបង្ហោះជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម TikTok ត្រូវ តុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនហើយ !

ចែករំលែក៖

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ  បានចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារ ក្រោយបុគ្គលរូបនេះត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ដោយសារតែបានបង្ហោះជេរ ប្រមាថទៅលើថ្នាក់ដឹកនាំប្រទេសតាមបណ្តាញសង្គម TikTok យ៉ាងធ្ងន់ធ្ងរ និងប្រកបដោយពាក្យអសុរោះបំផុត។ 

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន ថា នៅវេលាម៉ោង ២០:៣០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវពត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋាន អ.ហ ក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលនិតិវិធីដោយតំណាងអយ្យការ បានចុះទៅនាំខ្លួនបុគ្គលរូបមកសួរនាំ ក្រោយរូបគេបានបង្ហោះតាមជេរប្រមាថយ៉ាងខ្លាំង ទៅលើថ្នាក់ដឹកនាំប្រទេសតាមបណ្តាញសង្គម។ 

សូមជម្រាបជូនថា, ជនត្រូវចោទរូបនេះមានឈ្មោះ វ៉ាន់ ចាន់ឌី អាយុ៣២ឆ្នាំ អាយុ៣៣ឆ្នាំ មុខរបរកម្មករចុះទូករស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម TiKTok កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣០៧ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ»៕

ដោយ៖ សិលា


ចែករំលែក៖