ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីចាក់ធុងបាស់បង្កសំឡេងរំខានដល់ការរស់នៅរបស់អ្នកដទៃ ត្រូវនគរបាលឃាត់ខ្លួន និងយកសំណាករកមេរោគកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត បានឆ្លើយតបចំពោះគណនីហ្វេសបុក សូមមិនបង្ហាញឈ្មោះដែលបានរាយការណ៍ក្នុងប្រអប់សារផេក មានខ្លឹមសារថា៖ «សូមគោរពលោកស្នងការដ្ឋាននករបាលខេត្តកណ្តាល ខ្ញុំបាទរស់នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នៅថ្នល់ក្រោយជិតហ្នឹងសាលាឆទានភូមិស្វាយដោយសាមានការផឹកស៊ីនិងច្រៀងធុងបាស រំខានដល់ប្រពន្ធខ្ញុំដែលទើបសម្រាលកូនថ្មីៗនេះ សូមលោកស្នងការមេត្តាជួយសម្រួលដល់រូបខ្ញុំបាទផង»។ក្រោយពីទទួលបានព័ត៌មានខាងលើក្រោមបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត នៅវេលាម៉ោង២១ និង០០នាទី នៅថ្ងៃអាទិត្យ ទី ២២ ខែសីហា ឆ្នាំ២០២១ លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាឲ្យផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ ចុះទៅដល់ទីតាំងខាងលើបានឃាត់ខ្លួនសង្ស័យចំនួន០១នាក់ ឈ្មោះ មួន វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រប់គ្រងគ្រឿងចក្រ មានទីលំនៅភូមិ ឃុំកើតហេតុ ហើយត្រូវបានសមត្ថកិច្ច យកសំណាករកមេរោគកូវីដ-១៩ លទ្ធផល អវិជ្ជមាន។

ក្នុងនោះ វត្ថុតាងចាប់យក៖ ធុងបាស់(Speaker) ពណ៌ខ្មៅ ទំហំ៤តឹកចំនួន០១គ្រាប់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី។ អាស្រ័យដូចនេះ សូមសារធារណជន មេត្តាជ្រាប និងកុំយកគំរូតាមជនរូបនេះ៕

ដោយ៖ សិលា


ចែករំលែក៖