ភ្នំពេញ៖ នៅវេលាម៉ោង១៩និង៥៧នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ថ្មីៗនេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងសំណួររបស់ក្រុមសារព័ត៌មានអំពីមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ជំនួយវ៉ាក់សាំងជាឧបករណ៍មកគៀបសង្កត់ប្រទេសជិតខាងនៃចិនឱ្យចូលរួមជួយបំផ្លើសអំពីប្រភពដើមនៃជំងឺវីរុសកូវីដក្នុងប្រទេសចិន។ លោកស្រីបាននិយាយថា នៅពេលដែលចិនកំពុងខិតខំរកដំណោះស្រាយពុះពាររាល់ការលំបាកដល់ប្រទេសដែលមានតម្រូវការផលិតនិងផ្តល់សម្ភារៈទប់ស្កាត់ជំងឺវីរុស សហរដ្ឋអាមេរិកបែរជាទិញផ្តាច់មុខនូវសម្ភារៈទប់ស្កាត់នៅលើពិភពលោកទៅវិញ។ ខណៈដែលចិនប្រកាសនិងអនុវត្តដោយចាត់ទុកវ៉ាក់សាំងកូវីដជាផលិតផលសាធារណៈនៅលើពិភពលោក និងបានផ្តល់វ៉ាក់សាំងជាង៨០០លានដូសជូនដល់ពិភពលោក សហរដ្ឋអាមេរិកបែរជាអនុវត្ត“វ៉ាក់សាំងជាតិនិយម”និង“អាមេរិកជាអទិភាព”ទៅវិញ។លោកស្រីលើកឡើងថា ឥឡូវនេះ ទីបញ្ចប់សហរដ្ឋអាមេរិកសម្រេចបង្ហាញវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែប្រសិនពិតជាដូចអ្វីដែលរាយការណ៍នោះ សហរដ្ឋអាមេរិកបានកំណត់តម្លៃនៅពីក្រោយរួចទៅហើយ នឹងភ្ជាប់គ្នារវាងវ៉ាក់សាំងទៅនឹងបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។ យកវ៉ាក់សាំងធ្វើជាការឧបករណ៍បង្ខិតបង្ខំឱ្យប្រទេសដទៃទៀតចូលរួមប្រឆាំងទប់ស្កាត់នឹងចិន។ ទង្វើនេះគ្មានសីលធម៌ គ្មានទំនួលខុសត្រូវ ហើយគួរតែត្រូវបានថ្កោលទោស។
លោកស្រីបន្តទៀតថា បច្ចុប្បន្ននេះ ពិភពលោកនៅតែប្រឈមនឹងបញ្ហាការរីករាលដាលឆ្លងនៃជំងឺវីរុសកូវីដយ៉ាងធ្ងន់ធ្ងរ ចាំបាច់ណាស់ត្រូវការសាមគ្គីគ្នានិងសហការគ្នាជាចាំបាច់។ វ៉ាក់សាំងគឺជាអាវុធដ៏ស្រួចក្នុងការប្រឆាំងជំងឺមេរោគ គឺជាក្តីសង្ឃឹមក្នុងការជួយសង្គ្រោះអាយុជីវិត មិនគួរត្រូវបានយកបញ្ហានេះធ្វើជាឈ្នាន់នយោបាយឡើយ។ សង្ឃឹមថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ការយកបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុសធ្វើនយោបាយូនីយកម្មនិងបំពុលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕
中方回应美借疫苗援助炒作“中国病毒源头论”
近日,中国外交部发言人华春莹在回答记者关于美国政府高层正在以疫苗援助等为筹码对中国周边国家威逼利诱,换取后者帮助炒作“中国病毒源头论”的提问时表示,当中国急人之所急、克服困难为有需要的国家生产和提供抗疫物资时,美国则在全世界买断、垄断抗疫物资。当中国率先宣布并践行将疫苗作为全球公共产品,向世界提供超过8亿剂疫苗时,美国却在大搞“疫苗民族主义”和“美国优先”。
华春莹说,现在,美国终于把自己的疫苗拿出来,但如果真像报道中所说的那样,美国却已在背后标好了价码,将疫苗和溯源问题挂钩,把疫苗当做胁迫他国加入反华遏华同盟的工具。这种做法是不道德、不负责的,理应受到谴责。
华春莹表示,当前,世界仍面对疫情严峻挑战,迫切需要团结和合作。疫苗是抗击病毒的利器,是拯救生命的希望,不应被政治病毒污染。希望美方停止政治操弄溯源,污染毒化国际合作。៕
ដោយ៖សុខ ខេមរា