ព័ត៌មានទាន់ហេតុការណ៍៖

តារាឆ្នើមលេខ១ពិភពលោក Barty នឹងឆ្ពោះទៅកាន់ព្រឹត្តិការណ៍ US Open ក្រោយពីឈ្នះពានរង្វាន់ Cincinnati

ចែករំលែក៖

កីឡាការិនីវាយតឺន្នីសលំដាប់ទី១ពិភពលោក Ash Barty នឹងឆ្ពោះទៅកាន់ការប្រកួតព្រឹត្តិការណ៍ US Open បន្ទាប់ពីបញ្ចប់ការប្រកួតដោយជោគជ័យលើកីឡាការិនី Jil Teichmann របស់ស្វីសជាមួយនឹងការបរាជ័យ ៦-៣ ៦-១ ដើម្បីដណ្តើមបានពានរង្វាន់ Western និង Southern Open ក្នុងព្រឹត្តិការណ៍ Cincinnati កាលពីថ្ងៃអាទិត្យ។

ម្ចាស់ជើងឯក Wimbledon កីឡាការិនី Barty ឥឡូវនេះនឹងដណ្តើមយកមកុដ Grand Slam លើកទី៣របស់នាង ហើយលើកដំបូងនៅលើទីលាន Hardcourt នៅទីក្រុងញូវយ៉កបន្ទាប់ពីបំបាក់កីឡាការិនីខ្លាំងៗ Angelique Kerber, Victoria Azarenka និង Barbora Krejcikova

កីឡាការិនីសញ្ជាតិអូស្រ្តាលីរូបនេះបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីទទួលបានពានរង្វាន់ជាតារាឆ្នើមប្រចាំឆ្នាំ២០២១ របស់នាងថា “វាជាសប្តាហ៍ដ៏អស្ចារ្យ។ ការប្រកួតទល់នឹង Jil Teichmann ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាអាចជឿជាក់លើខ្លួនឯង ហើយលេងដោយមានទំនុកចិត្ត ក្រោយមានភាពរហ័សរហួន និងទទួលបានជ័យជំនះដែលមានសារៈសំខាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រធំនេះ។ ខ្ញុំគិតថាយើងពិតជារំភើបដែលយើងមានការប្រកួតក្នុងស្ថានភាពដ៏លំបាកនៅទីនេះ ហើយនោះបានធ្វើឱ្យយើងបន្តឆ្ពោះទៅទីក្រុងញូវយ៉ក”។

កីឡាការិនីវ័យ២៥ឆ្នាំ Barty បានចេញពីការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដោយទទួលបានមេដាយសំរឹទ្ធ និងការខកចិត្តមួយបន្ទាប់ពីការស្វែងរកមេដាយមាសរបស់នាងបានបញ្ចប់ដោយចាញ់កីឡាការិនី Sara Sorribes Tormo ។ ការផ្លាស់ប្តូរការប្រកួតនៅសហរដ្ឋអាមេរិកហាក់ដូចជាបានធ្វើឱ្យមានភាពអស្ចារ្យរួមជាមួយផ្នត់គំនិតរបស់កីឡាការិនីរូបនេះដើម្បីស្វែងរកជ័យជម្នះបន្តទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

 


ចែករំលែក៖