ភ្នំពេញ៖ សាខា ក.ប.ប. រាជធានីភំ្នពេញ នាថ្ងៃអង្គារ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានបន្តសកម្មភាពចុះបង្ក្រាបបទល្មើសដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាលទ្ធផល ត្រូវបានរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំង ក្នុងចំណោម ៨ទីតាំង បានប្រកបអាជីវកម្មប្រេងឥន្ធនៈដោយមិនស្មោះត្រង់ និងត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញបានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៩គីឡូក្រាម ពីម៉ាតលក់ទំនិញចំនួន ២ទីតាំង ដែលទំនិញទាំងនោះរួមមាន៖ កូកាកូឡាដប និងខ្ទិះដូងកំប៉ុងផងដែរ។
គួរបញ្ជាក់ថា មន្ត្រីជំនាញសាខា ក.ប.ប. មួយរយៈពេលថ្មីៗនេះ មន្រ្តីជំនាញតែងតែធ្វើសកម្មភាពចុះបង្ក្រាបបទល្មើសដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដេីម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ក្រោយប្រតិបត្តការបញ្ចប់ ទំនិញដែលបានដកហូតទាំងនោះ នឹងត្រូវរៀបចំនីតិវិធីដើម្បីកម្ទេចចោលផងដែរ៕
ដោយ៖ សហការី