ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី Duterte យល់ព្រមឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតីហ្វុីលីពីននៅឆ្នាំ ២០២២

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte យល់ព្រមក្លាយជាបេក្ខភាពអនុប្រធានាធិបតី ក្នុងការជ្រើសរើសបេក្ខភាពរបស់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២២។
នៅថ្ងៃទី២៤ខែសីហា អនុប្រធានគណបក្សកាន់អំណាចលោក Karlo Nograles បានប្រកាសថា ប្រធានាធិបតីបានយល់ព្រមបន្តឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតី ហើយការប្រកាសព័ត៌មានជាផ្លូវការនៅក្នុងកិច្ចប្រជុំរបស់គណបក្សនាថ្ងៃទី៨ខែសីហា។
ដូច្នេះនៅពេលខាងមុខ មហាសន្និបាតបក្ស PDP-Laban កាន់អំណាច នឹងអនុម័តលើបេក្ខភាពសម្រាប់ឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ។ បេក្ខភាពប្រធានាធិបតី គឺលោក Christopher Lawrence “Bong” Tesoro Go និងបេក្ខភាពអនុប្រធានាធិបតីគឺលោក Rodrigo Duterte។
តាមច្បាប់រដ្ឋធម្មនុញ្ញហ្វុីលីពីន អាណត្តិរបស់ប្រធានាធិបតីមានរយៈពេល៦ឆ្នាំ ហើយប្រធានាធិបតី Rodrigo Duterte នឹងបញ្ចប់អាណត្តិក្រោយរយៈពេល៦ឆ្នាំ។ ការណ៍ដែលលោក Rodrigo Duterte យល់ព្រមឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតីគឺដើម្បីបន្តនយោបាយរបស់លោក។ តាមច្បាប់រដ្ឋធម្មនុញ្ញ អនុប្រធានាធិបតី នឹងក្លាយជាប្រធានាធិបតីដោយស្វ័យប្រវត្តិប្រសិនបើករណីប្រធានាធិបតីស្លាប់ ឬត្រូវដកតំណែង។
កាលពីខែកក្កដាកន្លងមក លោក Duterte បានស្នើបន្តគោលនយោបាយប្រឆាំងគ្រឿងញៀនដែលលោកបានអនុវត្តកន្លងមក។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕

ដោយ៖ធីរីណា(រូបថត៖Reuters.)


ចែករំលែក៖