ភ្នំពេញ៖ បើយោងតាមផេក (យុវជន៧មករា) នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, តាមរយៈលិខិតរបស់លោក ប៉ែន វុទ្ធី បានបញ្ជាក់ថា «បន្ទាប់ពីមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្ទាប់ពីបានឃើញអាថ៌កំបាំងស៉ីជម្រៅ ១២ចំណុច ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដែលបង្ហាញពីល្បិចកលរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលពុំមានគំនិតស្នេហាជាតិទាល់តែសោះ ហើយទង្វើរបស់មេដឹកនាំទាំងពីរនេះ គឺបំផ្លាញជាតិទាំងស្រុង ទើបលោក ប៉ែន វុទ្ធី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសសុំចូលរួមរស់ និងបម្រើគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន»។លោក មុត ចន្ថា បានទម្លាយអាថ៌កំបាំងស៉ីជម្រៅ ចំនួន១២ចំណុចច្បាស់ៗ ដែលបញ្ជាក់ថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ»។ ការបង្ហាញហេតុផលនេះបានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានព្យាយាមទាញលោក កឹម សុខា ឱ្យពាក់ព័ន្ធទៅនឹងផែនការខ្លួនជាបន្តបន្ទាប់ ដោយបានប្រើប្រាស់ភាសាថា «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ»៕
ដោយ៖ សិលា