ភ្នំពេញ ៖ នៅ វេលាម៉ោង ៦និង ៣៥នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជាបានសរសេរយ៉ាងដូច្នេះថា , នាថ្ងៃទី២៣ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបជាមួយសំណួររបស់ក្រុមសារព័ត៌មានអំពីមន្ទីរពិសោធន៍ជីវសាស្រ្តសហរដ្ឋអាមេរិកដែលជាប្រធានបទមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ លោកបានលើកឡើងថា មួយរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានចាត់ទុកក្នុងភ្នែកអំពីរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងWHOស្តីពីអនុសាសន៍ថាមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍នោះទេ និងបានបំផ្លើសយ៉ាងខ្លាំងថា“ជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ជំងឺវីរុសនៅក្នុងទីក្រុងអ៊ូហាន” ថែមទាំងប្រើប្រាស់របាយការណ៍ស្វែងរកប្រភពដើមនៃជំងឺវីរុសដែលបង្កើតឡើងដោយភ្នាក់ងារស៊ើបការណ៍។ សហរដ្ឋអាមេរិកតែងលាបពណ៌លើចិនតែលាងមិនស្អាតខ្លួនឯងសោះ និងបានលើកឡើងជាច្រើនដងថា ជំងឺវីរុសកូវីដគឺបែកធ្លាយចេញពីមន្ទីរពិសោធន៍ ប៉ុន្តែតាមពិតនោះគឺសហរដ្ឋអាមេរិកផ្ទាល់ទេដែលគួរត្រូវឱ្យគេស៊ើបអង្កេតស្រាវជ្រាវ។
ស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថា, ជាបឋម ! សហរដ្ឋអាមេរិកជាប្រទេសមុនគេបង្អស់ធ្វើការស្រាវជ្រាវរៀបចំជាថ្មីនូវជំងឺវីរុសនិងមានសមត្ថភាពខ្លាំងបំផុត ក៏ជាអ្នកផ្តល់មូលនិធិច្រើនបំផុតនិងជាអ្នកអនុវត្តការស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសកូរ៉ូណាជាសកលផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា លោកសាស្រ្តាចារ្យ Ralph S. Baric បានចាប់ផ្តើមស្រាវជ្រាវលើមេរោគកូរ៉ូណាមុនគេនៅក្នុងឆ្នាំ១៩៩០ ហើយក្រុមការងាររបស់លោកមានសមត្ថភាពផ្គុំនិងកែប្រែមេរោគកូរ៉ូណាយ៉ាងស្ទាត់ជំនាញតាំងពីយូរមកហើយ។ លោក Baric ធ្លាប់បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងប្រទេសអ៊ីតាលីកាលពីខែកញ្ញាឆ្នាំ២០២០ថា គាត់អាច“កែប្រែសិប្បនិម្មិតមេរោគដោយមិនបន្សល់ទុកដានបាន”។ តាមពិតទៅ ឱ្យតែអាចស្រាវជ្រាវអង្កេតលើក្រុមការងារលោក Baric ក៏ដូចជាមន្ទីរពិសោធន៍របស់គាត់ នឹងអាចបញ្ជាក់យ៉ាងច្បាស់អំពីការស្រាវជ្រាវមេរោគកូរ៉ូណាមានឬមិនមាន អាចឬមិនអាចបង្កើតជាជំងឺវីរុសកូវីដ-១៩។
ទី២ សហរដ្ឋអាមេរិកក៏ជាប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពអន់បំផុតសម្រាប់មន្ទីរពិសោធន៍ជីវសាស្រ្ត។ ចាប់ពីខែមករា ឆ្នាំ២០១៥ ដល់ ខែមិថុនាឆ្នាំ២០២០ សាកលវិទ្យាល័យ North Carolina បានរាយការណ៍ទៅកាន់វិទ្យាស្ថានសុខភាពជាតិក្នុងសហរដ្ឋអាមេរិក(NIH)អំពីព្រឹត្តិការណ៍សុវត្ថិភាពចំនួន ២៨ ករណីដែលពាក់ព័ន្ធនឹងអតិសុខុមជីវសាស្ត្រវិស្វកម្មហ្សែន(Genetically Engineered Microorganism,GEM) ដែលក្នុងនោះមាន ៦ ករណីទាក់ទងនឹងមេរោគកូរ៉ូណាមានដូចជាជំងឺSARS MERS និងជំងឺវីរុសកូវីដ។ ហើយមេរោគជាច្រើនបានឆ្លងកាត់ការកែប្រែ អ្នកស្រាវជ្រាវសរុបចំនួន៨នាក់ប្រហែលអាចឆ្លង។ ក្រៅពីអ្នកស្រាវជ្រាវម្នាក់ត្រូវបានធ្វើចត្ថាឡីស័កចំនួន១៤ថ្ងៃព្រោះតែសត្វកណ្តុរដែលមានផ្ទុកជំងឺកូវីដខាំឱ្យមានរបួសកាលពីខែមេសាឆ្នាំ២០២០ អ្នកផ្សេងទៀតដែលប្រឈមហានិភ័យឆ្លងមេរោគបានបំពេញការងារនិងរស់នៅជាធម្មតា។ របាយការណ៍ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក៏ត្រូវបានលុបចោលអំពីព័ត៌មានលម្អិតមានដូចជា ស្ថានភាពកែប្រែនៃហ្សែន និងដំណាក់កាលនៃការដោះស្រាយព្រឹត្តិការណ៍ជាដើម។
លោក Baric និងមូលដ្ឋានជីវសាស្រ្ត Fort Detrick របស់សហរដ្ឋអាមរិក ដែលបានចូលរួមស្រាវជ្រាវមេរោគដែលមានហានិភ័យខ្ពស់និងមេរោគកូរ៉ូណា សុទ្ធតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្អិតរមួតពី“ វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិក” និង“ វិធិសាស្រ្តស្រាវជ្រាវចម្រុះ ”។ ធនធានមេរោគកូរ៉ូណានិងបច្ចេកវិទ្យាកែប្រែដ៏សម្បូរបែបរបស់លោក Baric ត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុង Fort Detrick ដោយតាមរយៈកិច្ចសហប្រតិបត្តិការខាងលើ។ “ វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិក”នៃ Fort Detrick ធ្លាប់កើតមានព្រឹត្តិការណ៍សុវត្តិភាពយ៉ាងធ្ងន់ធ្ងរមុនពេលមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០១៩ ហើយក៏ត្រូវបានបញ្ឈប់ដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺវីរុសក្នុងសហរដ្ឋអាមេរិកវិញ។
សហរដ្ឋអាមេរិកកំពុងព្យាយាមរិះរកល្បិចកលបង្ហាញថាជំងឺវីរុសកូវីដបែកធ្លាយចេញពីមន្ទីរពិសោធន៍ជំងឺវីរុសក្នុងទីក្រុងអ៊ូហាន ប៉ុន្តែអ្នកជំនាញអង្គការសុខភាពពិភពលោក(WHO)ធ្លាប់បានបំពេញទស្សនកិច្ចចំនួនពីរលើកក្នុងមន្ទីរពិសោធន៍ទីក្រុងអ៊ូហាន និងបានកំណត់អនុសាសន៍ថាជំងឺវីរុសមិនមែនបែកធ្លាយចេញពីមន្ទីរពិសោធន៍ទីក្រុងអ៊ូហានទេ។ ចង់សួរថាតើនៅពេលណាសហរដ្ឋអាមេរិកអាចអញ្ជើញអ្នកជំនាញWHOចុះស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ជីវសាស្រ្តនៃសាកលវិទ្យាល័យ North Carolina និង“វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រជំងឺឆ្លងកងទ័ពជើងគោកសហរដ្ឋអាមេរិក”នៃFort Detrickបាន? យើងណែនាំដល់ភាគីអាមេរិកថា ឈប់ជះទឹកកខ្វក់លើខ្លួនអ្នកដទៃទៀតទៅ ឱ្យគេធ្វើការស្រាវជ្រាវពីស្ថានភាពនៃមន្ទីរពិសោធន៍របស់ខ្លួនឱ្យច្បាស់សិនចាំនិយាយតទៅមុខទៀត៕
所谓“实验室泄漏论”问题上最应该受调查的正是美国自己
8月23日,在回答记者关于美国生物实验室引发媒体关注的提问时,中国外交部发言人汪文斌表示,一段时间以来,美方无视中国—世卫组织联合研究报告关于病毒从实验室泄漏是极不可能的结论,执意炒作所谓“武汉病毒研究所实验室泄漏论”,甚至为此不惜动用情报机构炮制所谓溯源调查报告。但是抹黑中国洗刷不了美国自己。美方一再声称新冠病毒是从实验室泄漏出去的,但事实上,最应当受调查的正是美国自己。
首先,美国是重组病毒研究开展得最早、能力最强的国家,也是全球冠状病毒研究的最大资助者和实施方。据报道,巴里克教授早在1990年就开始了重组冠状病毒的研究,其团队早就具备极其成熟的冠状病毒合成及改造能力。巴里克本人曾在去年9月接受意大利国家电视台采访时称,他可以做到“人为改造病毒却不留痕迹”。事实上,只要调查巴里克团队及其实验室,就可以澄清对冠状病毒的研究有没有、会不会产生新冠病毒。
第二,美国也是生物实验室安全记录最糟糕的国家。2015年1月到2020年6月,北卡大学共向美国国立卫生研究院报告28起涉及基因工程微生物的安全事故,其中6起涉及包括SARS、MERS和新冠病毒在内的冠状病毒,且许多病毒经过了基因改造,共8名研究人员可能被感染。除了2020年4月1名研究人员因被感染新冠病毒的小鼠咬伤隔离14天之外,其他所有面临病毒感染风险人员均正常工作生活,且有关事故报告还特意删除了基因编辑情况、事故处理过程等关键细节。
巴里克和美国德特里克堡生物基地从事高危病毒和冠状病毒研究的两家研究机构,也就是“美国陆军传染病医学研究所”和“综合研究设施”都有密切合作关系。巴里克丰富的冠状病毒资源和改造技术也通过上述合作被广泛运用在德堡。而德堡的“美国陆军传染病医学研究所”就曾在2019年秋季新冠肺炎疫情暴发前发生过严重安全事故,一度被美国疾控中心叫停。
美国处心积虑试图证明武汉病毒研究所泄漏了新冠病毒,但是世卫专家已经两次到访了武汉病毒研究所,得出病毒自武汉实验室泄漏极不可能的结论。请问,美国什么时候邀请世卫专家到北卡大学生物实验室和德堡“美国陆军传染病医学研究所”去进行调查呢?我们奉劝美方,不要再往别人身上泼脏水,先把自家实验室的情况调查清楚再说。៕
ដោយ៖សុខ ខេមរា