ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូមិនប្រយ័ត្នរេចង្កូតដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមនៅកន្លែង ខណ:ដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យ រេចង្កូតដួលបោកក្បាលនឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចព្រៃបិទមាស ស្ថិតក្នុងភូមិបិទមាស ឃុំសំបួរ ស្រុករមាសហែក ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាស្ត្រីដែលស្លាប់មាន ឈ្មោះហុីង នឿន អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិសន្តោ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង  ។

បើអ្នកភូមិបានឱ្យដឹងថាមុនពេលកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BR-០២៩៣ ក្នុងទិសដៅពីត្បូងទៅជើងដោយបើកបរខ្វះការប្រុងប្រយ័ត្នស្រាប់តែរេចង្កូតដួលបោកក្បាលនឹងថ្នល់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយកើតហេតុអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះប៉ុន្តែអកុសលដោយមុខរបួសធ្ងន់ធ្ងរពេទ្យក៏ផុតដង្ហើមស្លាប់បាត់ទៅ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖