ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផល ផលិតឱសថ NOVO NORDISKគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល!

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ឱសថរបស់រោងចក្រផលិតឱសថ NOVO NORDISK គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ តាមការស្រាវជ្រាវ របស់ក្រសួងសុខាភិបាលឃើញមានឱសថរបស់រោងចក្រផលិតឱសថ NOVO NORDISK ចំនួន ៣ ប្រភេទ គ្មានលេខបញ្ជិកា, ដូច ជា ១, NovoMix® 30 FlexPon ២. Levemir® FlexPen និង ៣, NovoRapid® Flexpen កំពុងដាក់លក់នៅលើទីផ្សារក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹងឳសថពិត ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរណឱសថ Zuellg_Phama LTD, មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមធ្វើណែនាំដូចតទៅ៖
១. សូមអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ណែនាំដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានលក់ឱសថទាំងអស់ឱ្យបញ្ឈប់ការលក់ឱសថរបស់រោងចក្រផលិតឱសថ NOVO NORDISK គ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត។
២. ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ត្រូវសហការជាមួយមន្ទីរ សុខាភិបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្តន្ទាទោស និងប្រមូលឱសថ គ្មានលេខបញ្ជីកាខាងលើ មកកំទេចចោល។
៣. លោក លោកស្រីឱសថការដែលទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ព្រមទាំងលោក លោកស្រីអាជីវករ ទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ នឹងលក់ឱសថគ្មានលេខបញ្ជិកាខាងលើ ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ និងបុគ្គលទាំងឡាយណាដែលនៅតែបន្តចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជីកា ខាងលើ តាមច្បាប់ជាធរមាន។ តាមប្រកាសព័ត៌មាននេះបើប្រជាពលរដ្ឋបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថខុសច្បាប់ខាងលើ នេះ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦៕

ដោយ៖ សិលា


ចែករំលែក៖