ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេកបានជ្រុលទៅបុកគូទរថយន្តនីសាន់កំពុងខូចកណ្ដាលផ្លូវពេញទំហឹង កាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៧១ ជិតវិទ្យាល័យ ជា សុីម សាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-5805 បានធ្វេីដណេីរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជេីងមកត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បានឈប់កណ្ដាលផ្លូវមួយសន្ទុះ(រថយន្តខូច)ដោយមិនបានដាក់សញ្ញាឲ្យគេដឹងមុនឡេីយ ។ បន្ទាប់ក្រោយមកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GL-7262 បានធ្វេីដំណេីរតាមស្របទិសគ្នាក្នុងល្បឿនលឿន និងមិនប្រយ័ត្នផងនោះ បានបុករថយន្តនីសាន់ខាងលេីបណ្ដាលឲ្យបែកក្បាលហូរឈាមរងរបួសធ្ងន់ ។ ចំណែកម៉ូតូចូលក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ ។ក្រោយកេីតហេតុ ជនរងគ្រោះភាគីខាងម៉ូតូត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។ ដោយឡែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយគ្នានាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ