ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចការស្វែងរកប្រភពដើមនៃជំងឺវីរុសត្រូវការនោះគឺវិទ្យាសាស្រ្តមិនមែនស៊ើបការណ៍នោះទេ !

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជានៅវេលាម៉ោង៥និង០៥នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូវការថា ,នាថ្ងៃទី២៤ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងក្រុមសារព័ត៌មានអំពីមតិរបស់ភាគីចិនលើរបាយការណ៍វិភាគស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ-១៩ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិកដែលត្រូវការចំណាយពេលប៉ុន្មានថ្ងៃទើបអាចរួចរាល់។ លោកមានប្រសាសន៍ថា អ្នកទាំងអស់ដឹងហើយថា ការស្វែងរកប្រភពដើមនៃជំងឺវីរុសចាំបាច់ត្រូវការវិទ្យាសាស្រ្ត មិនមែនជាការស៊ើបការណ៍នោះទេ។ ការអនុវត្តកិច្ចការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយស្ថាប័នស៊ើបការណ៍ជាទង្វើប្រឆាំងនឹងវិទ្យាសាស្ត្រ។ ទីភ្នាក់ងារស៊ើបការណ៍អាមេរិកតែងមានបញ្ហាអាក្រក់ជាច្រើន ហើយរបាយការណ៍ដែលរៀបចំឡើងដោយពួកគេរឹតតែមិនផ្អែកលើភាពជាក់ស្តែង វាគ្រាន់តែជារបាយការណ៍ផ្តេសផ្តាសបង្ខូចគេឯងមួយដែលមានសេចក្តីសន្និដ្ឋានជាមុន ហើយដាក់បញ្ចូល“ភស្តុតាង”តាមក្រោយប៉ុណ្ណោះ មិនអាចជឿទុកចិត្តបាននោះទេ។

លោកលើកឡើងថា ការងារស្វែងរកប្រភពដើមនៃជំងឺវីរុសចាំបាច់ត្រូវការសាមគ្គីគ្នា មិនមែនបង្ខូចអ្នកដទៃនោះទេ។ ការស្វែងរកប្រភពដើមនៃជំងឺវីរុសជាការការពារអាយុជីវិតនិងសុខភាពប្រជាជនបណ្ដាប្រទេស មិនមែនដើម្បីទម្លាក់កំហុសគេឯង គៀបសង្កត់ភាគីម្ខាងទៀត ឬបម្រើអត្ថប្រយោជន៍ដ៏អាត្មានិយមសម្រាប់ខ្លួនឯងនោះដែរ។

លោកបានបន្ថែមទៀតថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដមក សហរដ្ឋអាមេរិកបានធ្វើនយោបាយូនីយកម្មលើកិច្ចទប់ស្កាត់ជំងឺវីរុស ដែលជាហេតុបណ្ដាលឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសដែលមានករណីឆ្លងនិងស្លាប់ច្រើនបំផុត ហើយធ្វើឱ្យប្រជាជនអាមេរិកចំណាយយ៉ាងច្រើន។ ឥឡូវនេះ គោលដៅនយោបាយសម្ងាត់របស់អាមេរិក និងការប្រើប្រាស់ស្ថាប័នស៊ើបការណ៍ធ្វើការស្រាវជ្រាវលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស បានប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជាអន្តរជាតិ និងទទួលរងការសង្ស័យនិងប្រឆាំងពីសហគមន៍អន្តរជាតិ។ យើងណែនាំដល់ភាគីអាមេរិកថា ផ្តើមដំណើរពីអាយុជីវិត សុខភាព និងអត្ថប្រយោជន៍របស់ប្រជាជនខ្លួននិងពិភពលោក ឈប់បំផ្លើសនិងធ្វើនយោបាយូនីយកម្មទៀត វិលត្រឡប់មកកាន់គន្លងនៃការស្វែងរកប្រភពដើមនៃជំងឺវីរុសតាមបែបវិទ្យាសាស្ត្រ៕

溯源需要的是科学而不是情报

8月24日,在回答记者关于中方对美情报机构的新冠病毒起源分析报告仍需数天才能完成有何评论时,中国外交部发言人汪文斌表示,大家都知道,溯源需要的是科学,而不是什么情报。由情报机构去搞病毒溯源本身就是反科学的。美国情报机构历来劣迹斑斑,他们搞的所谓溯源报告更不可能基于事实真相,只不过是一份先有结论、后拼凑“证据”的栽赃报告,根本不可信。

汪文斌说,溯源需要的是团结,而不是陷害。溯源为的是维护各国人民的生命与健康,而不是为了甩锅推责、打压对手、服务一己私利。

汪文斌表示,新冠肺炎疫情暴发以来,美国将抗疫政治化,导致美国成为感染和死亡人数最多的国家,让美国民众付出了沉重代价。现在,美国出于不可告人的政治目的,又在溯源问题上动用情报机构搞所谓调查,破坏国际溯源合作,遭到国际社会普遍质疑和反对。我们奉劝美方从本国人民和世界人民的生命健康利益出发,停止政治化操弄,早日回到科学溯源的轨道上来。៕

ដោយ៖សុខ ខេមរា


ចែករំលែក៖