ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា,កាលពី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅ ផ្សារបឹងកេងកង ទីតាំងតូបលក់នំបញ្ចុកស្រុះ ដែលពាក់ព័ន្ធនឹងករណី កូវីដ-១៩ បំប្លែងថ្មី Delta ចំពោះលទ្ធផលធ្វើតេស្តរហ័សលើកទី១ អវិជ្ជមានទាំងអស់ នៅបន្តរង់ចាំលទ្ធផលតេស្តនៅមន្ទីរពិសោធន៍។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕
ដោយ៖ សិលា