ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ​និងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឧដ្ដុង្គធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្លូវ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១​ ស្ថិតនៅចំណុចខ្ទមទុកចោល ក្នុងភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។

 ជនសង្ស័យ​ឈ្មោះ ឈុំ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់(១ធំ ១តូច)ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង និង  ទូរស័ព្ទដៃចំនួន១គ្រឿង។​ 

 បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឧដ្ដុង្គដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី​៕

ដោយ៖ ស សម


ចែករំលែក៖