ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត ត្រូវបានបង្កើនការយកចិត្តទុកដាក់ថែទាំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនឆ្លងកាត់ និងជួយធ្វើឱ្យការប្រើប្រាស់បានយូរ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃសុក្រ​ទី២៧​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង តាកែវ  បន្ទាយមានជ័យ សៀមរាប រតនគីរី  កែប  ត្បូងឃ្មុំ ក្រចេះ និងខេត្តកោះកុង ចាប់ពីថ្ងៃទី ២៣-២៦ ខែសីហា  ឆ្នាំ២០២១​ បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យថែទាំគុណភាពផ្លូវថ្នល់ជាតិ លើកំណាត់ផ្លូវជាតិលេខ៥,  លេខ៦ ,លេខ៨ ,លេខ៣៣ ,លេខ៤៨ ,លេខ៧៣ ,លេខ៥៦ លេខ៥៧ ,លេខ៦៧ ,លេខ៦៨ ,លេខ៧៣ ,លេខ៦៤ ,លេខ៧៨ ,លេខ៤៨-៥ ,លេខ៣៣A និងផ្លូវថ្នល់ជាច្រើនខ្សែផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។

ជាមួយគ្នានោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន  ៣ការពារ  ៣កុំ ឱ្យបានគ្រប់ៗគ្នា។

ដោយ​ឡែក​ប្រសិនបើ​បងប្អូន​ជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង៕

ដោយ​៖សហការី​


ចែករំលែក៖