ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងស្រុកពារាំង

ចែករំលែក៖

ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (zoom) ដើម្បីត្រួតពិនិត្យ និងជំរុញការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានអាយុ ១៨ ឆ្នាំឡើង និងកុមារអាយុចាប់ពី១២-១៧ឆ្នាំរបស់ស្រុកពារាំង៕

ដោយ ៖ សិលា


ចែករំលែក៖